ហេតុតែស្រលាញ់ពេក! អ្នកគាំទ្រម្នាក់បានសំលាប់ខ្លួនតាម Hara

ក្រោយពី Hara បានទទួលមរណៈភាព មានមហាជន និងអ្នកគាំទ្រជាច្រើនបានចែករំលែកសារសោកសៅ និងចូលរួមរំលែកទុក្ខ។

ក្នុងនោះផងដែរ ក៏មានគេហទំព័រហ្វេសបុកមួយដែលមានឈ្មោះថា Drama-addict បានបង្ហោះសារចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារក៏ដូចជាអ្នកគាំទ្ររបស់នាង។ ស្រាប់តែមានអ្នកគាំទ្រម្នាក់បានបញ្ចេញមតិថា រូបគេនឹងបញ្ចប់ជីវិតខ្លួនឯងដែរ។ គ្រាន់តែអ្នកគាំទ្រម្នាក់នោះបញ្ចេញមតិបែបនេះភ្លាម ក៏មានអ្នកគាំទ្រផ្សេងទៀតលួងលោម កុំឲ្យរូបគេគិតផ្ដេសផ្ដាស់។ ប៉ុន្ដែក៏មានមហាជនមួយចំនួន មិនត្រឹមតែមិនជួយលួងលោមនោះទេ ថែមទាំងញុះញង់ឲ្យគេទៅស្លាប់ថែមទៀតផង។

គួរបញ្ជាក់ផងដែរ បើយោងតាមប្រភពពត៌មាន worldofbuzz បុរសជាអ្នកគាំទ្រដែលបានបញ្ចេញមតិនៅគេហទំព័រហ្វេសបុកនោះបានស្លាប់បាត់បង់ជីវិតហើយ៕

អត្ថបទដោយ៖ ស្រីពេជ្រ