ញាក់សាច់! តោះទៅដឹងពីតម្លៃខ្សែកដែល សួស វីហ្សា ពាក់ក្នុងពិធីសូត្រមន្តមង្គលការខ្លួនម្សិលមិញ!

ជាការពិតណាស់​ ក្រោយពេលដែលទាក់ទងគ្នាយល់ចិត្តថ្លើមរយៈពេល៦ឆ្នាំមក ពេលនេះតារាចម្រៀងស្រីល្បីឈ្មោះក្នុងផលិតកម្មរស្មីហង្សមាសកញ្ញា សួស វីហ្សា បានសម្រេចចិត្តចូលរោងការហើយជាមួយនិងគូស្នេហ៍កម្លោះសង្ហា គឺលោក ថមមី។

ជាក់ស្ដែងនៅក្នុងកម្មវិធីសូត្រមង្គលការតារាស្រីរូបនេះកាលពីម្សិលមិញ មហាជននិងអ្នកគាំទ្រជាច្រើនបាននាំគ្នាចាប់អារម្មណ៍អំពីឈុតគ្រឿងអលង្ការពេជ្រ ដែលនាងពាក់នៅលើខ្លួន មើលពិតជាស្រស់ស្អាត និងភ្លឺចែងចាំខ្លាំងណាស់។

ក្នុងនោះផងដែរ អ្វីដែលកាន់តែភ្ញាក់ផ្អើល គ្រាន់តែគ្រឿងអលង្ការពេជ្រ មួយខ្សែនេះមានតម្លៃរហូតដល់ទៅ ៤៥,២៣៣ដុល្លារឯណោះ នេះពិតជាតម្លៃមួយដែលថ្លៃកប់ពពកតែម្ដងហើយ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី