អីយ៉ា! Mario បង្ហាញភាពផ្អែមល្ហែមជាមួយនិងមិត្តស្រីក្រោយល្បីរឿងនាងទាក់ទងតារាមីយ៉ាន់ម៉ា!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា កាលពីពេលថ្មីៗកន្លងទៅនេះ មានពាក្យចចាមរាមលេចលឺថា មិត្តស្រីរបស់តារាសម្ដែងថៃប្រុសល្បីលោក ​Mario​ ​Maurer​ កំពុងតែមានទំនាក់ទំនងស្នេហាជាមួយនិងតារាម៉ូដែលមីយ៉ាន់ម៉ា ព្រោះតែគ្រប់គ្នាបានអ្នកទាំងពីរថតរូបបែបស្និតស្នាលគ្នា។

តែយ៉ាងណាមិញក្រោយមកថ្មីៗនេះលោក Mario និងមិត្តស្រីបានធ្វើឲ្យមហាជននិងអ្នកគាំទ្រជាច្រើនអស់មន្ទឹលសង្ស័យ ដោយអ្នកទាំងពីរបានបង្ហាញរូបភាពបែបស្និតស្នាល ឱបដៃឱជើងជាមួយនិងគ្នា នៅក្នុងបណ្ដាញសង្គម Twitter ដែលមើលទៅទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរគឺនៅដូចមុនដដែល។

គួរបញ្ជាក់ផងដែរថា ថ្វីត្បិតតែលោក Mario និងមិត្តស្រីប្រកាសពីទំនាក់ទំនងគ្នាជាសាធារណៈក៏ពិតមែន តែកន្លងមកមហាជនជាច្រើនពុំសូវដែលឃើញអ្នកទាំងពីរ បង្ហាញភាពស្និតស្នាលជាមួយនិងគ្នានៅក្នុងបណ្ដាញសង្គមនោះទេ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី