អូហូ! អ្នកកំដរក្នុងមង្គលការ សួស វីហ្សា កាលពីព្រឹកមិញសុទ្ធតែតារាស្រស់សង្ហានិងស្អាតៗ!(មានវីដេអូ)

ពិតណាស់កាលពីព្រឹកមិញនេះ កម្មវិធីមង្គលការរបស់តារាចម្រៀង សួស វីហ្សា បានប្រព្រឹត្តទៅយ៉ាងអធិកអធម ក្រោយវត្តមានភ្ញៀវកិត្តិយសជាច្រើនដែលភាគច្រើនសុទ្ធសឹងតែជាតារាៗចូលរួម បូករួមក្រុមគ្រួសារទាំងសងខាងរបស់តារាស្រីរូបនេះនិងស្វាមីផងដែរ។

តែយ៉ាងណាមិញនៅក្នុងកម្មវិធីព្រឹកមិញនេះ មហាជននិងអ្នកគាំទ្រគ្រប់គ្នាក៏បានចាប់អារម្មណ៍ពីអ្នកកំដររបស់កញ្ញា សួស វីហ្សា និងលោក ថមមី ដែលម្នាក់ៗសុទ្ធតែស្រស់ស្អាតនិងសង្ហាៗ ក្នុងនោះគេឃើញមានវត្តមានអតីតបេក្ខភាព X Factor Cambodia លោក សំ សុវណ្ណរ៉ាក់ តារាសម្តែងស្រេន វុធថា លោក ម៉ូ តារារស្មី រីឯអ្នកកំដរស្រីក៏មាន កែវ សុបញ្ញា វី ឌីណែត ផងដែរ។

គួរបញ្ជាក់ផងដែរថា កម្មវិធីមង្គលការរបស់កញ្ញា សួស វីហ្សា និងលោក ថមមី ពិតជាធ្វើឲ្យមហាជននិងអ្នកគាំទ្រជាច្រើនចាប់អារម្មណ៍ខ្លាំងណាស់ ព្រោះមិនថាការតុបតែងនៅក្នុងកម្មវិធីស្រស់ស្អាតនោះទេ សូម្បីតែអ្នកកំដក៏យកសុទ្ធតែអ្នកនៅក្នុងរង្វង់សិល្បៈដូចៗគ្នាដែរ៕

តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពនិងវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី