អីយ៉ា! ក្រោយមានដំណឹងបែកគ្នា ពេលនេះ Taew និងមិត្តប្រុសបានបង្ហាញភាពផ្អែមល្ហែមនិងគ្នា!(មានរូបភាព)

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ថ្មីៗនេះតារាសម្ដែងថៃស្រី Taew​ ​Natapohn​ បានចេញមុខបកស្រាយចំពោះរឿង ដែលមហាជនសង្ស័យថានាងនិងមិត្តប្រុសបានចែកផ្លូវគ្នា ថានោះជារឿងមិនពិតនោះទេ គ្រាន់តែមួយរយៈពេលនេះអ្នកទាំងពីរពុំសូវបានជួបគ្នាតែប៉ុនណោះ។

យ៉ាងណាមិញស្រាប់តែថ្មីៗនេះ អ្នកទាំងពីរបានធ្វើឲ្យមហាជននិងអ្នកគាំទ្រនាំគ្នាភ្ញាក់ផ្អើល ដោយអ្នកទាំងពីរបានបង្ហោះរូបភាពមួយជាមួយនិងគ្នាបង្ហាញពីសកម្មភាពលោក Ton បានជូន Taew ទៅចូលរួមកម្មវិធីមួយដល់កន្លែង មើលទៅពិតជាស្រលាញ់គ្នាផ្អែមល្ហែមខ្លាំងណាស់។

ក្រោយពេលឃើញបែបនេះ ធ្វើឲ្យមហាជនជាច្រើនអស់មន្ទិលសង្ស័យ និងបង្ហាញឲ្យឃើញថា អ្នកទាំងពីរនៅតែស្រលាញ់និងយកចិត្តទុកដាក់ចំពោះគ្នាខ្លាំងដូចមុនដដែល៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី