តារាសម្ដែង Angie Chiu រឺ Zhao Yazhi គឺជាតារាស្រីហុងកុងជើងចាស់ ដ៏ល្បីមួយរូប។ កាលពីថ្មីៗ កន្លងទៅនេះ តារាស្រីរូបនេះទើបតែប្រារព្ធពិធីខួបកំណើតគម្រប់ ៦៥ ឆ្នាំរបស់នាង។ អ្វីដែលគួរឲ្យភ្ងាក់ផ្អើលនោះគឺ សម្រស់របស់តារាស្រីរូបនេះ គឺនៅតែមើលទៅក្មេងជាងវ័យ និងមិនសមថាមានវ័យ ៦៥ ឆ្នាំ នោះឡើយ។
យ៉ាងណាមិញ តារាសម្ដែងស្រីជើងចាស់រូបនេះ ក៏បង្ហើបអំពីរបៀបថែរក្សាសម្រស់ដែលធ្វើឲ្យរូបគាត់មានភាពក្មេងជាងវ័យថា៖ ជាដំបូងខ្ញុំព្យាយាមធ្វើយ៉ាងណាគេងឲ្យបានគ្រប់គ្រាន់។ បន្ទាប់មកគឺរបបអាហារ ខ្ញុំទឹកផឹកទឹកផ្លែឈើមួយកែវជារៀងរាល់ព្រឹក ហើយនៅពេលថ្ងៃត្រង់ញ៉ាំអាហារដែលគ្មានជាតិខ្លាញ់ និងពេលយប់ជ្រើសយកអាហារធម្មតា។ ជាងនេះទៅទៀត មូលហេតុដែលខ្ញុំមិនចេះឡើងទំងន់នឹងគេ មកពីខ្ញុំញ៉ាំមិនឲ្យឆ្អែតពេកនោះទេ និងហាត់ប្រាណជាប្រចាំ៕
អត្ថបទដោយ៖ ស្រីពេជ្រ