ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា កាលពីម្សិលមិញនេះ តារាសម្ដែងថៃស្រីល្បីឈ្មោះ Janie សម្រាលកូនដំបូងរបស់ខ្លួនហើយ ពិតជាមានមុខមាត់គួរឲ្យស្រលាញ់ខ្លាំងណាស់។
ក្នុងនោះផងដែរ អ្វីដែលកាន់តែធ្វើឲ្យមហាជននិងអ្នកគាំទ្រជាច្រើនកាន់តែចាប់អារម្មណ៍នោះគឺ កូនដំបូងរបស់តារាស្រីរូបនេះ គឺជាកូនស្រី ហើយថែមទាំងដាក់ឈ្មោះឲ្យយ៉ាងពិរោះទៀតថា «Nola Napetch Na Pombhejara ហៅ Nola » នេះបើយោងតាមការបង្ហោះក្នុងបណ្ដាញសង្គមអីុនស្ដារក្រាមរបស់ Janie និងស្វាមីនាង។
ក្រោយពេលឃើញបែបនេះ អ្នកគាំទ្រជាច្រើនរបស់តារាស្រីរូបនេះ បានអារម្មណ៍រំភើបនិងភ្ញាក់ផ្អើល ដែលឃើញនាងទទួលបានកូនស្រីច្បង និងមានឈ្មោះពិរោះគួរឲ្យស្រលាញ់ទៀត៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី