ស្ថិតក្រោមទ្រនំរួមគ្នាជាយូរ តែតារាថៃល្បី ៤ គូនេះ មិនដែលមានឱកាសចាប់ដៃគ្នាសម្ដែងសោះ

ជាការពិតណាស់ រឿងភាគថៃនៅតែបន្ដផលិតជាបន្ដបន្ទាប់ ដើម្បីបំរើនូវចំណីអារម្មណ៍ដល់ទស្សនិកជន យ៉ាងណាមិញ មានគូសម្ដែងជាច្រើនមានឱកាសបានសម្ដែងរួមគ្នាជាញឹកញាប់ ក៏ប៉ុន្ដែក៏មានតារាសម្ដែងប្រុស-ស្រីល្បី ៤ គូដែលស្ថិតនៅក្រោមទ្រនំតែមួយមិនធ្លាប់មានឱកាសបានចាប់ដៃគ្នាសម្ដែងរឿងភាគទាល់តែសោះ។

តោះទៅមើលថាជាគូណាខ្លះ៖

​-​Nadech​ ​Kugimiya​ ​និង​ ​Bella​ ​Ranee​

ប្រិយមិត្តប្រាកដជាបានជ្រាបរួចមកហើយថា តារាប្រុសថ្ពាល់ខួច Nadech និងតារាស្រីរាងតូចច្រលឹង Bella​ សុទ្ធតែជាតារាសម្ដែងដែលមានទេពកោលស្យ​ និងកេរ្ដិ៍ឈ្មោះល្បីល្បាញ ដែលស្ថិតនៅក្រោមស្ថានីយ៍ទូរទស្សន៍បុស្ដិ៍លេខ ៣ ប៉ុន្ដែអ្វីដែលគួរឲ្យសោកស្ដាយនោះ គឺតារាដ៏ឆ្នើមទាំងពីរនេះមិនទាន់មានឱកាសបានសម្ដែងរឿងភាគជាមួយគ្នានោះទេ។

២​-​Toey​ ​Pongsakorn​ ​និង​​ Mew​ ​Nittha​

ជាតារាដែលស្ថិតនៅក្រោមទ្រនំតែមួយ ពោលគឺស្ថានីយទូរទស្សន៍បុស្ដិ៍លេខ ៣  តារាសម្ដែងប្រុស-ស្រី ដែលមានទេពកោសល្យមួយគូនេះក៏មិនដែលមានឱកាសបានចាប់ដៃសហការគ្នាសម្ដែងរឿងភាគរួមគ្នាដែរ ដែលជាហេតុធ្វើឲ្យអ្នកគាំទ្រពិតជាចង់ឃើញ Toey និង Mew សម្ដែងរួមគ្នា។

៣ Yaya urassaya និង Pope Thanawat

សុទ្ធតែជាតារាជួរមុខប្រចាំស្ថានីយទូរទស្សន៍បុស្ដិ៍លេខ ៣ Yaya និង Pope សុទ្ធតែមានរឿងភាគសម្ដែងជាហូរហែរ ប៉ុន្ដែទាស់ត្រង់ថាពួកគេទាំងពីរមិនដែលបានចាប់គូគ្នាសម្ដែងក្នុងរឿងភាគតែមួយសោះ។

៤ Kimmy Kimberly និង Great Warintorn

ចំណែកឯ  តារាសម្ដែងស្រីរូបស្រស់ Kimberly និងតារាសម្ដែងប្រុសរូបសង្ហារ  Great ថ្វីត្បិតតែពួកគេមានឱកាសសម្ដែងក្នុងរឿងភាគច្រើន ប៉ុន្ដែពួកគេមិនទាន់មានឱកាសបានសម្ដែងរឿងរួមគ្នានោះទេ៕

អត្ថបទដោយ៖ ស្រីពេជ្រ