Nadech និង Yaya បង្ហាញអារម្មណ៍ពិតពេលបានជិះតុកតុកលើកទី១ជាមួយគ្នា!(មានវីដេអូ)

ជាការពិតណាស់ពីមួយថ្ងៃទៅមួយថ្ងៃ ស្នេហារវាងតារាសម្ដែងថៃប្រុសលោក Nadech Kugimiya និងកញ្ញា Yaya Urassaya កាន់តែផ្អែមល្ហែមខ្លាំងឡើងៗ​ ធ្វើឲ្យអ្នកគាំទ្រជាច្រើនចាប់អារម្មណ៍យ៉ាងខ្លាំង។

ជាក់ស្ដែង ថ្មីៗនេះអ្នកនាង បានធ្វើឲ្យមហាជននិងអ្នកគាំទ្រជាច្រើនចាប់អារម្មណ៍ នៅពេលដែលលោកទៅចូលរួមកម្មវិធីមួយ ហើយគេក៏បានសួរលោកទាក់ទងនិងវីដេអូដែលលោក និងកញ្ញា Yaya បង្ហោះនៅក្នុងបណ្ដាញសង្គមអីុនស្ដារក្រាមរបស់ខ្លួន ដែលវីដេអូនោះបង្ហាញពីសកម្មភាពអ្នកទាំងពីរបានជិះតុកតុកឃជាមួយនិងគ្នា។

ក្នុងនោះផងដែរ អ្នកទាំងពីរបានរៀបរាប់ថា មូលហេតុដែលអ្នកទាំងពីរសម្រេចចិត្តជិះតុកតុក ដោយសារថ្ងៃនោះអ្នកទាំងពីរមានការងារចាំបាត់ត្រូវធ្វើដំណើរទៅទីក្រុង ហើយអ្នកទាំងពីរគ្រោងនឹងជិះរថភ្លើលទៅ តែខណៈពេលនោះមានតុកតុកឆ្លងកាត់អ្នកទាំងពីរក៏ផ្លាសប្ដូរចិត្តជិះវាវិញទៅ ហើយអ្នកទាំងពីរក៏បានប្រាប់ពីអារម្មណ៍ពេលជិះតុកតុកជាមួយនិងគ្នា វាពិតជាមានអារម្មណ៍ប្លែកនិងសប្បាយរីករាយខ្លាំងណាស់៕

តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី