នេះបានសមជាបងប្អូន! Yaya និងបងស្រី មើលកាន់តែយូរមុខមាត់កាន់តែដូចគ្នាបេះដាក់!(មានរូបភាព)

ជាការពិតណាស់តារាថៃ Yaya Urassaya មិនត្រឹមតែទទួលបានការសរសើរពីសំណាក់មហាជនពីទេពកោសល្យសិល្បៈរបស់នាងនោះទេ សូម្បីតែមុខមាត់នាងក៏ធ្វើឲ្យមនុស្សគ្រប់គ្នាលង់ស្រលាញ់និងសរសើរមិនដាច់ពីមាត់ផងដែរ។

ក្នុងនោះផងដែរ អ្វីដែលកាន់តែធ្វើឲ្យគ្រប់គ្នាកាន់តែភ្ញាក់ផ្អើលនោះគឺ រូបសម្រស់បងស្រីបង្កើតរបស់តារាស្រីរូបនេះ ពិតជាស្រស់ស្អាតខ្លាំងណាស់ បើយើងក្រឡេងមើលឲ្យគ្រប់ជ្រុងជ្រោយទៅ សឹងតែដូចគ្នាបេះដាក់ទៅនិងកញ្ញា Yaya ដែរ។

ជាក់ស្ដែងដូចជាថ្មីៗនេះ មានរូបភាពប៉ុន្មានសន្លឹករបស់កញ្ញា Yaya ថតជាមួយនិងបងស្រីនាង ពេលផ្ទឹមរូបសម្រស់ជាមួយគ្នាបែបនេះ ពិតជាស្រស់ស្អាតដូចគ្នាខ្លាំងណាស់ ហើយតាមរយៈរូបភាពនេះក៏ទទួលបានការ Like និង Share ជាច្រើនពីអ្នកគាំទ្រផងដែរ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី