ប្រសិនបើគ្មានអ្វីប្រែប្រួលនោះទេ តារាសម្ដែងថៃកូនកាត់នាង Rita Sririta នឹងត្រៀមដឹកដៃគូស្នេហ៍សំណព្វចិត្តគឺលោក Korn Narongdej ចូលរោងការនៅថ្ងៃទី ២៩ ខែកុម្ភៈ ឆ្នាំ ២០២០ ខាងមុខនេះហើយ ។
យ៉ាងណាមិញ កាលពីថ្មីៗ នេះ តារាស្រីរូបស្រស់កូនកាត់រូបនេះ បានបង្ហោះនូវរូបភាព Pre-Wedding ដ៏ផ្អែមល្ហែមជាច្រើនសន្លឹកជាមួយនឹងអនាគតស្វាមីរបស់នាងនៅឯទីក្រុងប៉ារីស ប្រទេសបារាំង។ ក្នុងរូបភាពដែលតារាស្រីរូបនេះបង្ហោះបានបង្ហាញឲ្យឃើញពីភាពផ្អែមល្ហែមរបស់នាង និងស្វាមីដោយការថើបគ្នាបែបអ៊ឺរុប ដែលធ្វើឲ្យអ្នកគាំទ្ររបស់នាងទាំងសប្បាយរំភើបជំនួស និងច្រណែនតែម្ដង៕
តោះទៅមើលរូបភាពបន្ដិចទៅមើល៖
អត្ថបទដោយ៖ ស្រីពេជ្រ