នៅសល់តែប៉ុន្មានខែទៀតប៉ុនណោះ តារាសម្ដែងថៃស្រី Rita Sririta និងដល់ថ្ងៃចូលរោងការហើយ ពោលគឺនៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ ២០២០។
ក្នុងនោះផងដែរ ថ្ងៃមង្គលការកាន់តែខិតជិតមកដល់ តារាស្រីរូបនេះ បានបង្ហាញរូបភាព Pre-wedding របស់ខ្លួន ដែលបានថតនៅទីក្រុងបារីស ប្រទេសបារាំង មើលទៅគ្រប់ទេសភាពពិតជាស្រស់ស្អាតខ្លាំងណាស់ មិនត្រឹមតែប៉ុនណោះ ការតុបតែងខ្លួនរបស់នាងនិងអនាគតស្វាមីក៏សុីវិល័យសក្ដិសមគ្នាខ្លាំងដែរ។
ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនបាននាំគ្នាអបអរសាទរ និងទន្ទឹងរង់ចាំថ្ងៃមង្គលការនាងគ្រប់គ្នា ព្រោះចង់ឃើញទិដ្ឋិភាពដ៏អធិកអធមថ្ងៃពិសេសរបស់នាង៕ តោះ! ទៅទស្សនារូបភាព Pre-wedding របស់តារាស្រីរូបនេះ និងអនាគតស្វាមីនាងខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី