អីយ៉ា! រៀបការហើយ សួស វីហ្សា ប​ង្ហើបគ្រោងចង់បានកូនបែបនេះភ្លាមៗទៀត!

ដូចប្រិយមិត្តជ្រាបអញ្ចឹងថា ពេលនេះតារាចម្រៀងស្រីល្បីឈ្មោះអ្នកនាង សួស វីហ្សា និងលោក ថមមី បានក្លាយជាប្ដីប្រពន្ធនិងគ្នាហើយ ក្រោយពេលដែលអ្នកទាំងពីរទាក់ទងគ្នាអស់រយៈពេល៦ឆ្នាំមក។

ជាក់ស្ដែងក្រោយពេលរៀបមង្គលការហើយ តារាចម្រៀងស្រីរូបនេះ បានតៀមលុយជាច្រើនជាមួយនិងស្វាមី ដើម្បីធ្វើដំណើរទៅក្រេបទឹកឃ្មុំនៅនៅប្រទេសប៉ែកអឺរ៉ុបថែមទៀតផង។

មិនត្រឹមតែប៉ុនណោះ ​​តារាស្រីរូបនេះ ថែមទាំងបង្ហើបពីគម្រោងចង់បានកូនភ្លាមៗថែមទៀតផង ហើយបើអាចអ្នកនាងចង់បានកូនភ្លោះកាន់តែល្អ។

ក្រោយពេលលឺដំណឹងនេះភ្លាម អ្នកគាំទ្រជាច្រើនបាននាំគ្នាបង្ហាញអារម្មណ៍រំភើប និងជូនពរឲ្យបំណងប្រាថ្នារបស់តារាស្រីរូបនេះសម្រេចក្នុងពេលឆាប់ៗ៕

អត្ថបទដោយ៖ស៊ីវលី