មើលវីដេអូមួយនេះបានដឹងថា ស្វាមីតារាថៃ Janie ស្រលាញ់និងថ្នាក់ថ្នមកូនប៉ុនណា!(មានវីដេអូ)

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា កាលពី​ថ្ងៃទី​ ​២៩​ ​វិច្ឆិកា​ ​តារាសម្ដែងថៃស្រីសំបូរប្រជាប្រិយភាពអ្នកនាង Janie សម្រាលកូនក្នុងផ្ទៃរបស់ខ្លួន ដែលមានមុខមាត់គួរឲ្យស្រលាញ់ខ្លាំងណាស់។

ក្នុងនោះផងដែរ ក្រោយពេលសម្រាលរួច កូនច្បងរបស់តារាស្រីរូបនេះ ក៏ទទួលបានការថ្នាក់ថ្នម និងមើលថែទាំយ៉ាងយកចិត្តទុកដាក់ ពីសំណាក់ក្រុមគ្រួសារនាង ពិសេសនោះគឺស្វាមីរបស់នាងផ្ទាល់នេះតែម្ដង។

ជាក់ស្ដែងថ្មីៗនេះ មានវីដេអូមួយកំពុងតែធ្វើឲ្យហ្វេនៗជាច្រើនចាប់អារម្មណ៍ ដោយគ្រប់គ្នាបានឃើញកាយវិការបីកូនរបស់ស្វាមី Janie មើលពិតជាស្រលាញ់និងថ្នាក់ថ្នមកូនដំបូងនេះបានល្អណាស់។

ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនបាននាំគ្នាសរសើរដ៏ស្វាមី Janie ដែលត្រឹមតែមានស្រស់សង្ហានោះទេ សូម្បីតែការមើលថែភរិយានិងកូនក៏ល្អសមជាប្ដីគំរូម្នាក់មែន៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

 

View this post on Instagram

 

A post shared by CEO 911byJT (@janienineeleven) on

អត្ថបទដោយ៖ស៊ីវលី