ទីបំផុត! Chanyeol បំពេញក្តីស្រម៉ៃបានជួបតួឯករឿង Deadpool ហើយ !!! អារម្មណ៍ពេលបានជួប Idol

លោក Ryan Reynolds បានធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូងដើម្បីចូលរួមសម្ភោធខ្សែភាគយន្តរឿង 6 Underground របស់ Netflix ដែលនឹងចេញនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ខាងមុខនេះ ។

ស្របពេលនោះដែរ EXO ក៏ត្រូវបានអញ្ជើញទៅចូលរួមសម្តែងបទថ្មី “Obsession” ដែលទើបតែចេញក្តៅៗ តែអ្នកណាទៅដឹងថានៅក្រោយឆាក ពួកគេបានថតរូបជាមួយលោក Ryan ដែលជា Idol ស្លាប់រស់របស់ Chanyeolផ្ទាល់ ! ធ្វើឱ្យក្តីស្រម៉ៃរបស់សមាជិកក្រុម EXO រូបនេះក្លាយជាការពិត ។

ហ្វេនៗEXOក៏សប្បាយចិត្តមិនស្ទើរដែរនាំគ្នាទៅ comment ពេញបណ្តាញសង្គមរបស់លោក Ryan ក្រោយលោកបានផុសរូបភាពជាមួយក្រុម EXO ។ ចំណែក Chanyeol វិញបានជួប Idol ហើយចាំកាល!​ ផុស IG story ភ្លាមៗតែម្តង ៕

អត្ថបទដោយ ៖ Sunstar