H2 Media បានប្រកាសរំសាយក្រុម MYNAME ក្រោយកិច្ចសន្យារបស់សមាជិកទាំង៥ (Gunwoo, Insoo, Seyong, Jun.Q, និង Chaejin) ត្រូវបានបញ្ចប់ ។
H2 Media បានថ្លែងអំណរគុណដល់ហ្វេនៗរបស់ MYNAME ដែលបានគាំទ្រពួកគេអស់រយៈពេល៨ឆ្នាំកន្លងមកនេះ ហើយសង្ឃឹមថាហ្វេនៗនឹងនៅតែគាំទ្រពួកគេទោះបីជាពួកគេដើរផ្លូវរៀងខ្លួនក៏ដោយ ។
គួរបញ្ជាក់ផងដែរថា ទោះបីជាពួកគេរំសាយក្រុមក៏ដោយក៏ពួកគេនៅតែបន្តអាជីពសិល្បៈនេះក្រោមការចាត់ការរបស់ H2 Media ដែរ។ តាមរយៈ H2 Media បានឱ្យដឹងថា Gunwoo នឹងយកចិត្តទុកដាក់លើផ្នែកតន្រ្តី ចំណែក Insooនឹងចូលក្នុង Musical ហើយSeyong, Jun.Q, និង Chaejinវិញនឹងបង្វែរមករកផ្នែកសម្តែង ៕
អត្ថបទដោយ ៖ Sunstar