អីយ៉ា! ចូលរួមកម្មវិធីលើកនេះ Songkarn នាំ Matt ទៅជួបជាមួយជីតារបស់ខ្លួនទៀត!(មានរូបភាព)

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ពេលនេះទំនាក់ទំនងស្នេហារវាងតារាសម្ដែងថៃស្រីនាង ​Matt​ ​Peranee​ និងសេដ្ឋីវ័យក្មេងលោក Songkarn កាន់តែផ្អែមល្ហែមខ្លាំងឡើងៗហើយ ស្របពេលដែលអ្នកគាំទ្រជាច្រើនចង់ឃើញថ្ងៃពិសេសរបស់អ្នកទាំងពីរផងនោះ។

ជាក់ស្ដែងថ្មីៗនេះ Songkarn បានធ្វើឲ្យមហាជននិងអ្នកគាំទ្រជាច្រើនចាប់អារម្មណ៍ នៅពេលដែលលោកបានដឹកដៃ Matt ទៅចូលរួមកម្មវិធីមួយ និងបាននាំនាងទៅជួបជីតារបស់ខ្លួនថែមទៀតផង ហើយថែមទាំងបានថតរូបជាលក្ខណៈគ្រួសារមើលទៅពិតជាកក់ក្ដៅខ្លាំងអស់។

ពិតណាស់តាមរយៈរូបភាពនេះផងដែរ បានធ្វើឲ្យមហាជនជាច្រើនរំភើប​ និងគិតថាស្នេហារបស់អ្នកទាំងពីរ កាន់តែរឹងមាំខ្លាំងឡើងៗហើយ សូម្បីតែចាស់ទុំក៏ពេញចិត្តយ៉ាងខ្លាំងដែរ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី