ជាការពិតណាស់ក្រោយពេលដែលអ្នកនាង សួស វីហ្សា រៀបការហើយ អ្នកនាងនិងស្វាមី បានត្រៀមលុយជាច្រើនដើម្បីចំណាយទៅលើការធ្វើដំណើរកំសាន្តក្រេបទឹកឃ្មុំ មិនថាក្នុងប្រទេសឬក៏ក្រៅប្រទេសនោះទេ។
ជាក់ស្ដែងកាលពីម្សិលមិញនេះ គ្រប់គ្នាបានឃើញអ្នកនាង និងស្វាមី បានដឹងដៃគ្នាទៅកំសាន្តនៅឯទឹកដីកោះឋានសួគ៍ ហើយបានថតរូបបែបផ្អែមល្ហែមជាមួយនិងគ្នា មើលទៅពិតជារ៉ូមែនទិច និងមានក្ដីសុខខ្លាំងណាស់។
តាមរយៈរូបភាពនេះផងដែរ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនរបស់តារាស្រីរូបនេះ លួចច្រណែននិងសុភមង្គលដែលអ្នកនាងនិងស្វាមីកំពុងតែមានក្រោយពេលរៀបការរួច៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី