ស្អាតពីធម្មជាតិបែបនេះហើយ! ទើបតួប្រុសរឿង «Ashes Of Love» មិនធ្លាក់ប្រជាប្រិយសោះ

ថ្វីបើរឿង «Ashes Of Love»  បានបញ្ចប់ការចាក់ផ្សាយអស់រយៈពេល ១ ឆ្នាំជាងទៅហើយក្ដី តែប្រជ្រាប្រិយភាពរបស់តារាសម្ដែងប្រុសរូបសង្ហារ Luo YunXi ដែលជាតួឯកប្រុសទី ២ ក្នុងរឿងភាគមួយនេះ​នៅតែបន្ដកើនឡើង ឥតឈប់ឈរ។ មិនតែប៉ុណ្ណោះ តារាសម្ដែងប្រុសរូបនេះ ក៏តែងតែស្ថិតក្នុងបញ្ជីតារាដែលមានប្រជាប្រិយភាពទាំង ១០ រូប នៅក្នុងប្រទេសចិនផងដែរ។

ក្រៅពីមានទេពកោសល្យដ៏ប៉ិនប្រសប់ក្នុងការសម្ដែង អ្វីដែលធ្វើឲ្យមហាជនកាន់តែមានចំណាប់អារម្មណ៍ខ្លាំងទៅលើតារាប្រុសរូបនេះ គឺរូបសម្បត្តិស្រស់ស្អាតពីធម្មជាតិ ដែលមានច្រមុះស្រួចស្អាត ភ្នែកធំភ្លឺថ្លា ទម្រង់មុខដែលស្រស់សង្ហារដូចគំនូរគួរឲ្យចង់គយគន់ ដែលជាក្ដីប្រាថ្នារបស់នារីគ្រប់រូប៕

តោះទៅមើលរូបភាពរបស់តារាប្រុសសង្ហាររូបនេះបន្ដិចមើល៖

អត្ថបទដោយ៖ ស្រីពេជ្រ