ជិតចូលរោងការហើយ ! អ្នកម្តាយរបស់ Mew Nitta បង្ហោះរូប Pre-Wedding ជាមួយនឹង caption ស្វីតៗ

ប្រិយមិត្តប្រាកដជាបានដឹងស្រាប់ទៅហើយថា Mew Nitta នឹងចូលរោងការនៅថ្ងៃ១០ ខែមករា ឆ្នាំ២០២០ខាងមុខនេះ ចំណែកក្រុមគ្រួសារខាងកូនកំលោះនិងកូនក្រមុំក៏កំពុងតែមមាញឹកនឹងការរៀបចំពិធីមង្គលការដើម្បីត្រៀមខ្លួនទទួលភ្ញៀវកិត្តិយសជាង១០០០នាក់។
ថ្ងៃមង្គលក៏កាន់តែខិតជិតមកដល់ អ្នកម្តាយរបស់ Mew Nitta បានបង្ហោះរូបភាព pre-wedding របស់អ្នកទាំង២ព្រមជាមួយសម្តីមួយឃ្លា “A tree’s beauty lies in its branches, but its strength lies in its roots” ដែលមានន័យថា ភាពស្រស់បំព្រងរបស់ដើមឈើគឺស្ថិតទៅលើមែកឈើ រីឯភាពរឹងមាំវិញគឺស្ថិតទៅលើឬសរបស់វា ។

គាត់បានបន្ថែមទៀតថា នេះត្រឹមតែរូបភាពទី១ប៉ុណ្ណោះ មានន័យថាហ្វេនៗត្រៀមខ្លួនតាមដាន Instragram @pujira ឱ្យហើយទៅ ។ ចំណែក @thamesthecavalier វិញ caption ស្វិតជាងស្ករទៅទៀត ! With Family , With Mommy, With Daddy ៕




អត្ថបទដោយ ៖ Sunstar