អូហូ! ថមមី បង្ហាញអត្ថន័យស្នាមសាក់នៅលើដើមទ្រូងឲ្យមហាជនគ្រប់គ្នាបានដឹង!

នរណាមិនច្រណែន ក្រោយពេលឃើញរូបភាពផ្អែមល្ហែមជាច្រើនសន្លឹករបស់អ្នកនាង សួស វីហ្សា និងស្វាមី​ ក្នុងដំណើរកំសាន្តក្រេបទឹកឃ្មុំ ក្រោយពេលដែលអ្នកទាំងពីររៀបមង្គលការហើយថ្មីៗនេះ។

ក្នុងនោះផងដែរ អ្វីដែលកាន់តែធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍កាន់តែខ្លាំងទៀតនោះ ថ្មីៗនេះ ថមមី បានបង្ហាញស្នាមសាក់នៅលើដើមទ្រូង ដែលជារូបភរិយារបស់ខ្លួនគឺអ្នកនាង​ សួស វីហ្សា ហើយថែមទាំងរៀបរាប់អត្ថន័យស្នាមសាក់នេះទៀតថា៖

«ស្រឡាញ់អូនដល់កាន់ឈើច្រត់ ស្នាមសាក់នៅលើទ្រូងប្តីនេះ គឺបញ្ចាក់ថា អូននៅក្បែរបងគ្រប់វេលា ប្រពន្ធសំឡាញ់រាត្រីសួស្តី ដំណើរកម្សាន្តលក្ខណៈសប្បាយៗ ជាមួយភរិយា នៅមាត់សមុទ្រកម្ពុជាយើង ក្រុងព្រះសីហនុ»។

ក្រោយពេលឃើញបែបនេះ អ្នកគាំទ្រជាច្រើនបាននាំគ្នាបង្ហាញអារម្មណ៍រំភើប ព្រោះឃើញគូស្វាមីភរិយាថ្មីថ្មោងមួយគូនេះ ស្រលាញ់គ្នាផ្អែមល្ហែមខ្លាំងបែបនេះ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី