ស្នេហាលើកដំបូងរបស់តារាទាំង៥រូបនេះសុទ្ធតែមិនបានសម្រេចដូចបំណង ចង់ដឹងទេថាកាលពីក្មេងពួកគេលួចស្រឡាញ់ crush បែបណា ?

1. Chanyeol EXO

ស្នេហាលើកដំបូងរបស់Chanyeol ចាប់ផ្តើមនៅអាយុ២០ឆ្នាំ ដំបូងឡើយពួកគេគឺជាមិត្តនឹងគ្នាហើយលោកក៏មិនបានសុំស្រឡាញ់ខាងស្រីដែរ ដោយហេតុលួចស្រឡាញ់គេតែម្ខាង មកដល់ពេលនេះបានត្រឹមចាប់ទុកអតីតកាលជាអនុស្សាវរីយ៍ដ៏ល្អ។

2. Song Joongki


លោកធ្លាប់ប្រាប់អ្នកសារព័ត៌មានថា ស្នេហាលើកដំបូងគឺជាអារម្មណ៍ដែលលោកគ្មានថ្ងៃនឹងបំភ្លេចឡើយ ហើយជឿថាប្រុសៗផ្សេងទៀតក៏គិតដូចលោកដែរ ។ ខាងស្រីវិញបានរៀបការមុនលោកទៅទៀត តែគួរឱ្យស្តាយ…លោកបានលែងលះជាមួយ Song Hyekyo ក្រោយរៀបការបានត្រឹម២០ខែ ខាងស្រីវិញយ៉ាងណាហើយ?

3. Lee Jongsuk

Jongsuk ធ្លាប់លួចស្រឡាញ់ស្រីម្នាក់កាលពីអាយុ១៥ឆ្នាំ ហើយមកដល់ពេលនេះ​លោកក៏នៅតែបន្តទាក់ទងនាងក្នុងនាមជាមិត្ត ។ លោកបានបញ្ជាក់ទៀតថា បើលោករកឃើញស្រីដែលលោកស្រឡាញ់ លោកនឹងសុំរៀបការតែម្តងមិនរង់ចាំយូរទេ ។

4. Henry Liu

ស្នេហាលើកដំបូងរបស់ Henry រាងរញេរញៃជាងគេបន្តិចព្រោះលោកនិងសង្សារស្រឡាញ់គ្នារហូតដល់៧ឆ្នាំឯណោះ តែខាងស្រីបែរជាទៅលួចមានទំនាក់ទំនងជាមួយមិត្តជិតស្និទ្ធរបស់លោកទៅវិញ ។ វាជារឿងដែលគួរឱ្យឈឺចាប់ តែលោកនៅតែចាប់ទុកស្នេហាគ្រាដំបូងនេះជាអ្វីដែលពិសេសដែលមិនងាយនឹងបំភ្លេច ។

5. Minhyuk BTOB


ស្នេហាលើកដំបូងរបស់លោកចាប់ផ្តើមនៅអាយុ១៦ឆ្នាំ លោកជាអ្នកលង់ស្រឡាញ់ខាងស្រីហើយបានក្លាយជាសង្សារគ្នារយៈពេល៤ឆ្នាំ តែមកពីខាងស្រីចូលចិត្តនៅម្នាក់ឯងជាង នាងក៏សុំលោកបែកពីលោកទៅ ។

អត្ថបទដោយ ៖ Sunstar
ប្រភព ៖ lifestyle.campus-star.com