រឿងមង្គលមែន! តារាស្រីថៃ ៤ ដួង ត្រៀមចូលរោងការក្នុងពេលឆាប់ៗនេះហើយ

ក្រោយពីប្រឡូកក្នុងសិល្បះអស់រយៈពេលជាច្រើនឆ្នាំ ទីបំផុតតារាស្រីថៃ ៤ ដួង នេះ បានរកឃើញនូវដៃគូជីវិត និងសុភមង្គលសម្រាប់ខ្លួនឯងហើយ មិនតែប៉ុណ្ណោះថែមទាំង នឹងរៀបអាពាហ៍ពិពាហ៍ក្នុងពេលឆាប់ៗ នេះទៀតផង។

តោះទៅមើលថាជាតារាស្រីរូបណាខ្ល៖

1 Mew Nittha

តារាស្រីរូបនេះ នឹងរៀបការជាមួយមិត្តប្រុសរបស់ខ្លួនលោក Hi-So Shane នៅថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០២០ ខាងមុខនេះហើយ។

2 Rita Sririta

ចំណែកឯតារាស្រីកូនកាត់រូបនេះ នឹងរៀបការជាមួយមិត្តប្រុសលោក Korn Narongdej នៅថ្ងៃទី ២៩ ខែ កុម្ភះ ឆ្នាំ ២០២០ ខាងមុខនេះហើយ។

3 Natalie Chiaravanond

ចំណែកឯតារាស្រីរូបនេះ នឹងរៀបការជាមួយមិត្តប្រុសលោក Fluke Krikpol ដែលសេពគប់គ្នាអស់រយៈពេល ១០ ឆ្នាំ ក្នុងពេលឆាប់ៗ នេះហើយ។

4 Ice Apitsada

ចំពោះតារាស្រីរូបនេះវិញ ក៏ត្រៀមរៀបការជាមួយមិត្តប្រុសរបស់នាងដែលនៅក្រៅសិល្បះ ក្នុងពេលឆាប់ៗ នេះដែរ៕

ប្រភព៖ ThaiUpdate

អត្ថបទដោយ៖ ស្រីពេជ្រ