អីយ៉ាស់ !​ Aom Sushar ដឹកដៃសង្សារទៅដល់ឌូប៉ៃ សម្រាកបាន១ខែពេញតើនឹងទៅណាបន្តទៀត ?

ពីរឆ្នាំមកហើយដែលគូស្នេហ៍មួយគូនេះបានទាក់ទងគ្នា ទោះបីជា Aom Sushar មរមាញឹកនឹងការងារសិល្បៈប៉ុនណាក៏ដោយក៏នាងនៅតែរកពេលមកសម្រាកលំហែកាយជាមួយសង្សារនាងដែរ ។

កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩កន្លងទៅ Aom បានបង្ហោះរូបដំណើរកម្រាន្តស្វីតៗជាច្រើនរូបនៅលើបណ្តាញសង្គមរបស់នាងជាមួយនឹង caption ” ខែនេះបានសម្រាកមួយខែពេញ ចាប់ផ្តើមដំណើរកំសាន្តនៅឌូប៉ៃចា៎ ”  នាំឱ្យមិត្តៗតារានាងនាំគ្នា comment ពេញទឹកពេញដី​ ស្វីតម្លឹងៗ ។

សម្រាកបានយូរៗបែបនេះ ហ្វេនៗទន្ទឹងរង់ចាំមើលថាគូនេះនឹងធ្វើដំណើរទៅប្រទេសណាទៀត។

អត្ថបទដោយ ៖ Sunstar