ក្រោយបែកគ្នាជាមួយស្វាមី YangMi ត្រូវអ្នកគាំទ្រសង្ស័យថាកំពុងទាក់ទងជាមួយនឹងតារាប្រុសរូបសង្ហារម្នាក់នេះ
ជាតារាស្រីលំដាប់ A របស់ប្រទេសចិន តារាស្រីរូបស្រស់ YangMi ក៏មិនខុសពីតារាស្រីលំដាប់ A ផ្សេងទៀតដែរ ពោលមិនថាជីវិតឯកជន រឺជីវិតនៅក្នុងវថីតារានាងតែងតែត្រូវមហាជនរង់ចាំសង្កេតមើល។
ជាក់ស្ដែង ក្រោយពីចែកផ្លូវជាមួយស្វាមីរបស់នាងលោក Hawick Lau កាលពីឆ្នាំ ២០១៨ រួចមក រូបនាងតែងតែត្រូវអ្នកកាសែតជីកសួរពីជិវិតស្នេហា។ មិនតែប៉ុណ្ណោះ សូម្បីតែអ្នកគាំទ្ររបស់នាងផ្ទាល់ក៏ចង់ដឹងថា តើនាងមានបំណងចង់បើកបេះដូងទទួលស្នេហាថ្មីដែរ រឺទេ? យ៉ាងណាមិញ កាលពីថ្មីៗ កន្លងទៅនេះ អ្នកគាំទ្រកំពុងសង្ស័យថា តារាស្រីរូបនេះកំពុងមានទំនាក់ទំនងស្នេហាជាមួយនឹងតារាសម្ដែងប្រុស Wei Daxun ដោយហេតុថា អ្នកទាំងពីរបានចូលរួមក្នុងកម្មវិធី Great Escape <密室大逃脱> ជាមួយគ្នា និងចាប់ផ្ដើមមានទំនាក់ទំនងជិតស្និទ្ធលើសពីធម្មតា។
លើសពីនេះ អ្នកគាំទ្រថែមទាំងបានប្រទះឃើញ តារាប្រុស ស្រី មួយគូនេះ ទៅដើរផ្សារជាមួយគ្នា និងថែមទាំងពាក់មួកដូចគ្នាថែមទៀតផង។ អ្វីដែលធ្វើឲ្យអ្នកគាំទ្រ កាន់តែច្បាស់ចិត្តថាអ្នកទាំងពីរពិតជាមានទំនាក់ទំនងស្នេហានោះ ពីព្រោះតែក្រោយពីមានពាក្យចចាមអារ៉ាមបែបនេះ អ្នកទាំងពីរមិនបានប្រកែក រឺបញ្ចេញមតិអ្វីនោះទេ៕
ប្រភព៖ jaynestars
អត្ថបទដោយ៖ ស្រីពេជ្រ