ជាការពិតណាស់ មិនមែនសុទ្ធតែមនុស្សគ្រប់គ្នាមានសមត្ថភាពទិញផ្ទះតម្លៃរាប់លានដុល្លារ នៅក្នុងវ័យ ១៩ ឆ្នាំនោះទេ។ កាលពីថ្មីៗ កន្លងទៅនេះ តារាសម្ដែងស្រីចិនវ័យក្មេង និងតន្ដ្រីករដ៏ប៉ិនប្រសប់ Ouyang Nana ត្រូវបានគេប្រទះឃើញនៅជាមួយអ្នកចាត់ការ និងម្ដាយរបស់នាង កំពុងនឹងទិញ Aparment ដ៏ស៊ីវិល័យមួយកន្លែង នៅឯទីក្រុង ប៉េកាំង។ អ្វីដែលគួរឲ្យភ្ងាក់ផ្អើលនោះ គឺតម្លៃ Aparment នៅតំបន់នោះមានតម្លៃដល់ទៅខ្ធង់រាប់លានដុល្លារឯណោះ។
គួររំលឹកផងដែរថា Ouyang Nana ជាតារាស្រីចិនវ័យក្មេងជំនាន់ក្រោយដែលមានទេពកោសល្យទាំងខាងសម្ដែង និងតូរ្យតន្ដ្រី នាងបានចូលប្រឡូកសិល្បះដំបូងនៅពេលដែលនាងមានអាយុ ១២ ឆ្នាំ និងចាប់ផ្ដើមចាប់អាជីពជាអ្នកសម្ដែងក្នុងឆ្នាំ ២០១៤៕
ប្រភព៖ jaynestars
អត្ថបទដោយ៖ ស្រីពេជ្រ