ពិតជាមិត្តល្អមែន! Ron ng សុខចិត្តរំសាយការងារចោលឲ្យតែបានចូលរួមមង្គលការលោក Raymond Lam

ដូចដែលប្រិយមិត្តបានដឹងរួចមកហើយថា តារាសម្ដែងប្រុសហុងកុងលោក Raymond Lam នឹងត្រៀមខ្លួនចូលរោងការ និងបង្កើតគ្រួសារដ៏មានសុភមង្គលជាមួយមិត្តស្រីរបស់លោក carina zhang  ក្នុងពេលឆាប់ៗ នេះហើយ។

មិនតែប៉ុណ្ណោះ មង្គលការរបស់លោកក៏នឹងមានការចូលរួមពីសំណាក់តារាជាច្រើន ក៏ដូចជាមិត្តជិតស្និទ្ធរួមអាជីពរបស់លោកជាច្រើនផងដែរ។ យ៉ាងណាមិញ កាលពីថ្មីៗ កន្លងទៅនេះ លោក Ron ng ដែលជាតារាសម្ដែងហុងកុងដ៏មានប្រជាប្រិយមួយរូប ក៏បានត្រូវបានអ្នកកាសែតសួរទាក់ទងអំពីមង្គលការរបស់លោក Raymond Lam ដែលជាមិត្ដជិតស្និទ្ធិរបស់លោក។

​លោក Ron ng ក៏បាននិយាយថា ជាការពិតទៅលោកពិតជារវល់នឹងការងារខ្លាំងដោយសារមានរឿងភាគសម្ដែងជាបន្ដបន្ទាប់ រហូតដល់មិនបានដឹងទាល់តែសោះថា លោក Raymond Lam នឹងរៀបការក្នុងពេលឆាប់ៗ នេះ តែលោកក៏បានបន្ថែមថា លោកនឹងរំសាយការងាររបស់លោកចោលឲ្យតែបានចូលរួមមង្គលការ Raymond Lam៕

ប្រភព៖ jaynestars

អត្ថបទដោយ៖ ស្រីពេជ្រ​