ជាការពិតណាស់នៅតែមានមតិមួយចំនួន មិនជឿថាតារាចម្រៀងស្រីពន្លកថ្មី សោភា ទេពី មានអាយុ១៦ឆ្នាំនោះទេ ព្រោះថាបច្ចុប្បន្ននេះមុខមាត់និងរូបរាងរបស់នាងពិតជាទ្រលុកទ្រលន់ មិនដូចជាមានអាយុប៉ុណ្ណឹងនោះទេ។
ជាក់ស្ដែងក្រោយពេលមានមតិសង្ស័យច្រើនបែបនេះ ទេពី ក៏ដាច់ចិត្តទម្លាយអត្តសញ្ញាញពិតរបស់នាង ដោយបង្ហោះរូបភាព សំបុត្រកំណើត និងអត្តសញ្ញាញប័ណ្ណរបស់នាងនិងរៀបរាប់សារមួយឃ្លារថា៖
«កាលញុមប្រលងចម្រៀងខ្ញុំអាយុ១៤ឆ្នាំទេ តែខ្ញុំតម្លើងអាយុ ញុមអាយុ១៦មែនឆ្នាំ នឹងខ្ញុំអាយុ១៦ចូលដល់ថ្ងៃ០៥ ខែ០៥ឆ្នាំ២០២០ ខួបកំណេីតខ្ញុំចូលអាយុ១៧ឆ្នាំ ហេីយខ្ញុំមិនបានមកកុហក់រឿងអាយុដែរ (សូមបញ្ជាក់ការពិត)»។
ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនអស់ការសង្ស័យ និងសរសើរដល់តារាស្រីរូបនេះ ទើបតែមានវ័យប៉ុណ្ណឹងសោះ តែមានរូបសម្រស់ស្រស់ស្អាត និងសំបូរប្រជាប្រិយភាពខ្លាំងមិនចាញ់តារារាមច្បងប៉ុន្មាននោះទេ៕
អត្ថបទដោយ៖ស៊ីវលី