តោះមកស្គាល់ Mookda Narinrak តារាស្រីកំពុងលេចធ្លោនៅស្ថានីយទូរទស្សន៍បុស្ដិ៍លេខ ៧ បន្ដិចមើល

ថ្វីបើស្ថានីយទូរទស្សន៍បុស្ដិ៍លេខ ៧ ពោរពេញទៅដោយតារាស្រីដែលមានសម្រស់លេចធ្លោ និងទេពកោសល្យក្នុងការសម្ដែងក៏ពិតមែណ ប៉ុន្ដែមួយរយៈចុងក្រោយនេះ គេសង្កេតឃើញថាប្រជាប្រិយភាពរបស់តារាស្រី Mookda Narinrak ហាក់ដូចជាឡើងកូតខ្លាំង និងមានភាពលេចធ្លោមិនធម្មតា។ ថ្ងៃនេះ Todaysharing News នឹងប្រាប់ប្រិយមិត្តពីប្រវត្ដិខ្លះៗ របស់តារាស្រីដែលកំពុងលេចធ្លោរូបនេះ។

តោះមកស្គាលពីតារាស្រីរូបនេះបន្ដិចមើល៖

១ នាងកើតនៅថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ ១៩៩៣

២ នាងមានកម្ពស់ ១៦៥ សង់ទីម៉ែត្រ

៣ នាងសិក្សាបរិញ្ញាបត្រនៅសាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ

៤ នាងបានឈ្នះពានរង្វាន់ Miss Teen Thailand ក្នុងឆ្នាំ ២០១១

៥ នាងបានក្លាយជាតារាបង្ហាញម៉ូតកំឡុងឆ្នាំ ២០១៣

៦ នាងបានចុះកុងត្រាជាមួយស្ថានីយទូរទស្សន៍បុស្ដិ៍លេខ ៧ នៅក្នុងឆ្នាំ ២០១៦ ហើយរឿងភាគដំបូងរបស់នាងសំរាប់បុស្ដិ៍ទូរទស្សន៍មួយនេះគឺរឿង ‘Kamin Kub Poon’

៧ នាងចាប់ផ្ដើមមានកេរ្ដិ៍ឈ្មោះល្បីក្រោយពីបានចាប់គូសម្ដែងជាមួយតារាសម្ដែងប្រុស Mik Thongraya ក្នុងរឿងភាគ ‘Mussaya’

៨ ក្នុងឆ្នាំនេះ តារាស្រីរូបនេះកាន់តែមានប្រជាប្រិយភាពខ្លាំងក្រោយសម្ដែងរឿង  ‘Suparburoot Jorm Jon: Maturot Lohgan’ ជាមួយតារាប្រុសសង្ហារ Mike Pattaradet៕

អត្ថបទដោយ៖ ស្រីពេជ្រ