ខ្លាំងមែន! អត់ធ្វើអីសោះគ្រាន់តែអង្គុយជិតគ្នា LiXian និង XiaoZhan Trend ពេញបណ្ដាញសង្គម Weibo តែម្ដង (មានវីដេអូ)

ជាតារាប្រុសចិនដែលកំពុងមានប្រជាប្រិយភាពនៅក្នុងប្រទេសចិន Xian Zhan និង LiXian ត្រូវបានអ្នកគាំទ្រជាច្រើនគោរពស្រឡាញ់ជាខ្លាំង។

ដូចដែលប្រិយមិត្តបានដឹងរួចមកហើយថាប្រជាប្រិយភាពរបស់ XianZhan បានឡើងកូតយ៉ាងខ្លាំងក្រោយពីរូបគេបានសម្ដែងក្នុងរឿងភាគ «The Untamed»  ខណៈដែល LiXain មានប្រជាប្រិយភាពខ្លាំងក្រោយសម្ដែងរឿង «Go Go Squid!» ។

កាលពីថ្ងៃទី ៦ ខែ ធ្នូ ឆ្នាំ ២០១៩ កន្លងទៅនេះ Xian Zhan និង LiXian  បានចូលរួមក្នុងកម្មវិធីទទួលពានរង្វាន់ IQIYI Sceaming Night 2020 អ្វីដែលធ្វើឲ្យអ្នកគាំទ្រភ្ងាក់ផ្អើលនោះគឺតារាប្រុសដែលកំពុងមានប្រជាប្រិយភាពទាំងពីរបានអង្គុយជិតគ្នា។ លើសពីនេះទៅទៀតគ្រាន់តែតារាប្រុសរូបសង្ហារទាំងពីរនាក់នេះអង្គុយជិតគ្នាភ្លាម ធ្វើឲ្យពួកគេទាំងពីរ Trend ពេញបណ្ដាញសង្គម Weibo និងត្រូវបានអ្នកគាំទ្រជាច្រើនបានស្វែររកឈ្មោះពួកគេក្នុងបណ្ដាញសង្គម Weibo ផងដែរ  ។

 

គួររំលឹកផងដែរថា តារាសម្ដែងប្រុសរូបសង្ហារទាំងពីរនេះ បានឈរជាប់ក្នុងតារាងបញ្ជីតារាសម្ដែងប្រុសចិនដែលមានប្រជាប្រិយភាពទាំង ១០ អស់រយៈពេលជាច្រើនខែមកហើយ។ ស្ថិតក្នុងវ័យ 28 ឆ្នាំ ដូចគ្នា Xian Zhan និង LiXian ត្រូវបានគេចាត់ទុកជាតារាសម្ដែងប្រុសចិនដែលកំពុងមានឥទ្ធិពលយ៉ាងខ្លាំង មិនថាតែក្នុងប្រទេស រឺក្រៅប្រទេសនោះទេ៕

 

 

View this post on Instagram

 

A post shared by ?林明欢?ChaCha? (@thaifan_cnstar) on

រូបភាព៖ The Untamed / 陈情令 កម្ពុជា

អត្ថបទដោយ៖ ស្រីពេជ្រ