ជាការពិតណាស់ពីមួយថ្ងៃទៅមួយថ្ងៃ គ្រួសាររបស់តារាសម្ដែងថៃស្រីអ្នកនាង Chompoo Araya កាន់តែមានសុភមង្គលខ្លាំងឡើងៗ ពិសេសនោះគឺបានការស្រលាញ់និងថ្នាក់ថ្នមពីស្វាមីសឹងតែគ្រប់ពេលវេលាទៀតផង។
ជាក់ស្ដែងថ្មីៗនេះ ស្វាមីរបស់អ្នកនាង បានធ្វើឲ្យមហាជនជាច្រើនកាន់តែរំភើប នៅពេលគ្រប់គ្នាឃើញលោក ចាប់ឱបនិងថើបអ្នកនាង បង្ហាញពីក្ដីស្រលាញ់ដ៏ជ្រាវជ្រៅចេញពីបេះដូងនៅមុខមហាជន ធ្វើឲ្យគ្រប់គ្នាសម្លឹងមើលមិនដាក់ភ្នែកនោះទេ។
ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនកាន់តែសរសើរដល់គូស្នេហ៍មួយគូនេះ ទោះបីជារៀបការនិងគ្នាអស់រយៈពេលច្រើនឆ្នាំហើយក៏ពិតមែន តែអ្នកទាំងពីរនៅតែផ្អែមល្ហែមនិងគ្នាមិនចាញ់ប្ដីប្រពន្ធដែលរៀបការហើយថ្មីថ្មោងនោះដែរ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖
View this post on Instagram
អត្ថបទដោយ៖ស៊ីវលី