ស្អាតណាស់! សំណាង អេលីណា បង្ហាញម៉ូតជាមួយឈុតប៊ីគីនីប្រឡង Miss Universe យ៉ាងជឿជាក់!(មានវីដេអូ)

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ពេលនេះកញ្ញា សំណាង អេលីណា ដែលជាបវរកញ្ញាកម្ពុជា កំពុងតែមានវត្តមានលើ ទឹកដីសហរដ្ឋអាមេរិក ដើម្បីធ្វើការប្រកួតប្រជែងក្នុងកម្មវិធី Miss Universe ហើយក៏កំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជននៅកម្ពុជាយើងដែរ។ជាក់ស្ដែងថ្មីៗនេះ អេលីណា បានតុបតែងខ្លួនក្នុង ឈុតសម្លៀកបំពាក់ប៊ីគីនី បញ្ចេញរាងដ៏ស្រលូន និងសាច់សម៉ត់ខៃ មើលទៅស៊ិចស៊ីគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់ អ្វីដែលពិសេសនោះគឺនាងបានបញ្ចេញស្នាមញញឹមយ៉ាងទាក់ទាញជាមួយនិងភាពជឿជាក់ មើលទៅកាន់តែស្រស់ស្អាតសក្ដិសមជាបវរកញ្ញាតំណាងជាតិយើងមិនខុសនោះទេ។

ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនក្នុងប្រទេសយើង ពិតជាមានមោទនៈភាព និងសរសើរពីទេពកោសល្យ ចំណេះដឹង រួមជាមួយនិងសម្រស់ដ៏ស្រស់ស្អាតរបស់នាង បង្ហាញទៅមនុស្សទូទាំងពិភពលោកបានស្គាល់ ហើយគ្រប់គ្នាក៏សង្ឃឹមថានាងនឹងទទួលបានជោគជ័យត្រឡប់មកកម្ពុជាវិញផងដែរ៕ តោះ! ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី