ស្អាតខ្លាំងណាស់! Mew Nittha ដឹកដៃអនាគតស្វាមីថត Pre-Wedding ក្នុងព្រៃទេសភាពប្លែកភ្នែក!(មានរូបភាព)

ពិតណាស់ក្រោយពេលដែលគូស្នេហ៍តារាថៃ Mew Nittha លត់ជង្គង់សុំនាងរៀបការនៅប្រទេសអីុតាលីមក គេសង្កេតឃើញតារាស្រីរូបនេះ និងគូស្នេហ៍កាន់តែផ្អែមល្ហែម និងមានរូបភាពស្អាតៗជាច្រើនលេចចេញមកថែមទៀតផង។

ជាក់ស្ដែងដូចជាពេលថ្មីៗនេះ Mew បានបង្ហាញរូបភាព Pre-wedding របស់នាងនិងអនាគតស្វាមី ដែលថតនៅក្នុងព្រៃដ៏ស្ងប់ស្ងាត់ជាមួយនិងទេសភាពដ៏ស្រស់ស្អាត មើលទៅពិតជាទាក់ទាញខ្លាំងណាស់។

After Footer (Active) - damrei Mr1 Zone2

ក្រោយពេលឃើញបែបនេះ មហាជននិងអ្នកគាំទ្រជាច្រើនបាននាំគ្នា សរសើរពីសម្រស់របស់អ្នកទាំងពីរពិតជាសមគ្នាខ្លាំងណាស់ មិនត្រឹមតែប៉ុនណោះគ្រប់គ្នាក៏កំពុងទន្ទឹមរង់ចាំថ្ងៃពិសេសអ្នកទាំងពីរផងដែរ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី