ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយ តារាសម្ដែងថៃប្រុសលោក Nine Naphat ដែលបច្ចុប្បន្ននេះកំពុងតែមានសន្ទុះនៃការគាំទ្រយ៉ាងខ្លាំងណាស់។
យ៉ាងណាមិញថ្មីៗនេះ តារាប្រុសរូបនេះបានធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើល នៅពេលគ្រប់គ្នាបានឃើញរូបសម្រស់របស់លោក នៅពីនៅក្មេង ដោយក្នុងនោះមុខមាត់របស់លោកមើលទៅម៉ាប់ៗគួរឲ្យស្រលាញ់ខ្លាំងណាស់ មិនគួរណាពេញវ័យប្រែប្រួលខ្លាំងបែបនេះសោះ។
តាមរយៈរូបភាពជាច្រើនសន្លឹកនោះផងដែរ មហាជននិងអ្នកគាំទ្រជាច្រើនបាននាំគ្នា សរសើរដល់រូបសម្រស់តារាប្រុសរូបនេះ សូម្បីតែកាលពីនៅតូច ក៏មានមុខមាត់ Cute គួរឲ្យខ្នាញ់បែបនេះដែរ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី