ហេតុផលបែបនេះសោះ! ទើប Raymond Lam ស្រឡាញ់អនាគតភរិយាដល់ថ្នាក់នេះ

ជាការពិតណាស់ ក្នុងឆាកជីវិតមនុស្សម្នាក់ៗ ភាគច្រើនតែងតែឆ្លងកាត់ការសេពគប់មនុស្សជាច្រើនទម្រាំបានស្វែងរកឃើញនូវដៃគូជីវិតពិត ចំពោះ លោក Raymond Lam ក៏មិនខុសពីគ្នាដែរ រូបលោកធ្លាប់មានទំនាក់ទំនងស្នេហាជាច្រើនសារទម្រាំបានជួបអនាគតភរិយារបស់លោក។

យ៉ាងណាមិញ បើយោងតាមប្រភពពត៌មាន entertainment.toggle បានប្រាប់ឲ្យដឹងថា ថ្វីបើ Carina Zhang អនាគតភរិយារបស់លោក Raymond Lam ជាតារាម៉ូឌែលដែលមើលទៅឡូយឆាយ ក៏ប៉ុន្ដែនាងគ្រាន់តែជាមនុស្សស្រីសាមញ្ញម្នាក់ ចូលចិត្តចម្អិនម្ហូប និងអាចបត់បែនបានគ្រប់កាលៈទេសៈ។ នៅពេលដែលលោក Raymond Lam រវល់នឹងការងារនាងមិនដែលរំខាន រឺធ្វើឲ្យលោកមានសម្ពាធនោះទេ នាងបែរជាទៅរៀនអ្វីបន្ថែម និងធ្វើការទៅវិញ។ បើទោះបីជាលោកឲ្យប្រាក់នាងសម្រាប់ចាយវាយដល់ទៅជិត 18 ម៉ឺនដុល្លារក្នុង ១ ខែ ក៏នាងមិនបានចាយវាយខ្ជះខ្ជាយ ដូចអតីតមិត្តស្រីមុនៗ របស់លោកដែរ។ ហេតុបែបនេះ ហើយបានជាតារាប្រុសរូបសង្ហារនេះ ស្រលាញ់អនាគតភរិយារបស់ខ្លួន Carina Zhang បែបនេះ៕

អត្ថបទដោយ៖ ស្រីពេជ្រ ​