BNK48 Cherprang បានផ្តល់កិច្ចសម្ភាសថា បំណងប្រាថ្នាដ៏ធំធេងរបស់នាងគឺការធ្វើដំណើរតាមរយៈយានអាវកាសទៅកាន់ស្ថានីយអាវកាសដើម្បីមើលមកកាន់ភពផែនដី ។
ទោះបីជាមានភាគរយខ្ពស់ដែលនាងនឹងទៅមិនដល់ តែនាងគ្រាន់តែរំពឹងថាថ្ងៃមួយនាងអាចទៅឃើញទិដ្ថភាពនោះដោយភ្នែកខ្លួនឯងផ្ទាល់ ។ នៅឆ្នាំ២០២០នេះ ជំហានទី១របស់នាងគឺទៅ NASA ក្នុងឋានៈជាអ្នកតំណាងឱ្យ BNK48 នាងនឹងទៅមើលអាកាសយាននិកដែលហាត់សមត្រៀមខ្លួនធ្វើដំណើរទៅស្ថានីយអាវកាស ដើម្បីយកជាបទពិសោធន៍ទោះមិនបានទៅកាន់ស្ថានីយអាវកាសផ្ទាល់ក៏ដោយ៕
អត្ថបទដោយ ៖ Sunstar
ប្រភព ៖ Thairath.co.th