ភ្ញាក់ផ្អើលណាស់! ស៊ីន យូប៊ីន ជាប់ឈ្មោះជា«តារាមានសម្រស់ស្អាតបំផុតប្រចាំអាស៊ីឆ្នាំ២០១៩»ក្នុងចំណាត់ថ្នាក់លេខ….

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយ តារាសម្ដែងស្រីសំបូរប្រជាប្រិយភាព កញ្ញា សីុន យូប៊ីន ដែលតែងតែលេចមុខនៅក្នុងរឿងភាគជាច្រើន ពិសេសនោះនាងក៏ទទួលបានការចាប់អារម្មណ៍តាមរយៈការសម្ដែងរឿងនៅក្រៅប្រទេសផងដែរ។

ជាក់ស្ដែងអ្វីដែលកាន់តែធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើលកាន់តែខ្លាំងទៀតនោះ ថ្មីៗនេះស្រាប់តែលេចឡើងនូវមុខមាត់ តារាស្រីខ្មែររូបនេះ នៅក្នុងតារាងតារាស្រីមានសម្រស់ស្អាតបំផុតប្រចាំអាស៊ីឆ្នាំ២០១៩ ក្នុងចំណោម១០០នាក់ «Most Beautiful Southeast Asian women» ក្នុងនោះនាងជាប់ចំណាត់ថ្នាក់លេខ៦៤។

ក្រោយពេលឃើញបែបនេះ មហាជននិងអ្នកគាំទ្រជាច្រើនបានបង្ហាញអារម្មណ៍រំភើបយ៉ាងខ្លាំង ព្រោះកម្រឃើញតារាខ្មែរយើងបានជាប់ឈ្មោះនៅក្នុងតារាង «Most Beautiful Southeast Asian women» នេះខ្លាំងណាស់៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី