តោះ! ទៅស្គាល់តារាថៃស្រីវ័យក្មេងដែលទិញផ្ទះដ៏ធំស្កឹមស្កៃជាកាដូខួបកំណើតអាយុ២៥ឆ្នាំ!

កាលពីពេលថ្មីៗនេះ ផ្ទុះការសរសើរដល់តារាថៃស្រីវ័យក្មេងម្នាក់ ដែលខិតខំទាំងកម្លាំងកាយចិត្តប្រឹងរកលុយរហូតដល់មានសមត្ថភាព ទិញផ្ទះដ៏ប្រណិតមួយខ្នងជូនជាកាដូសម្រាប់ខ្លួនឯង នៅថ្ងៃកំណើតឈានចូលវ័យ២៥ឆ្នាំរបស់ខ្លួន។

ក្នុងនោះផងដែរ តារាស្រីរូបនេះ បានបង្ហាញរូបភាពជាមួយនិងផ្ទះដ៏ធំស្កឹមស្កៃរបស់ខ្លួន ជាមួយនិងស្នាមញញឹមដ៏ស្រស់ស្អាតជុំគ្រួសារ​ និងភ្ជាប់ជាមួយសារមួយឃ្លារថា៖

« វាមិនមែនជា ភាពជោគជ័យសម្រាប់ អាយុ២៥ឆ្នាំទេ គ្រាន់តែការចាប់ផ្ដើមតែប៉ុណ្ណោះ»។

គួរបញ្ជាក់ផងដែរថា តារាស្រីរូបនោះ ត្រូវបានគេស្គាល់នាងមានឈ្មោះថា Mild Lapassal ហៅក្រៅថា WJ Mild ដែលកំពុងដែលជោគជ័យជាមួយនិងវិស័យសិល្បៈខ្លាំង ទោះបីជានាងទើបតែប្រឡូកបានមួយរយៈពេលចុងក្រោយនេះក៏ពិតមែន៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី