ល្បីថាមុខដូចគ្នា! ពេលនេះ តូតា និង ដេត ស្រីនាថ ជួបគ្នាផ្ទាល់ហើយ តោះទៅមើលជាមួយគ្នា!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយ Miss Grand កម្ពុជា ដេត ស្រីនាថ មិនត្រឹមតែមានទេពកោសល្យខាងសិល្បៈយ៉ាងបិុនប្រសព្វនោះទេ ហើយថែមទាំងមានរូបសម្រស់ស្រស់ស្អាតថែមទៀតផង។

មិនត្រឹមតែប៉ុនណោះទេ មហាជនជាច្រើនបាននាំគ្នាផ្ទឹមរូបសម្រស់របស់តារាវ័យក្មេងរូបនេះ​ ជាមួយនិងកញ្ញា ម៉ាក់ សែនសូនីតា ហៅតូតា មើលទៅពិតជាដូចគ្នាខ្លាំងណាស់ ធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើល និងគិតថាអ្នកទាំងពីរជាបងប្អូនបង្កើតទៀតផង។

ជាក់ស្ដែងថ្មីៗនេះ អ្នកទាំងពីរក៏បានជួបគ្នាផ្ទាល់ និងបានថតរូបជាមួយនិងគ្នា ដោយមើលទៅមុខមាត់អ្នកទាំងពីរគឺពិតជាស្រស់ស្អាតដូចគ្នាខ្លាំងណាស់ ពេលថតជាមួយនិងគ្នាបែបនេះ នរណាក៏ថាអ្នកទាំងពីរជាបងប្អូនបង្កើតនិងគ្នាដែរ៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី