អីយ៉ា! ក្រោយរៀបការរួច កែវ សីហា ដឹកដៃស្វាមីទៅក្រេចទឹកឃ្មុំនៅលើកោះយ៉ាងផ្អែមល្ហែម!(មានរូបភាព)

ជាការពិតណាស់ ក្រោយពេលដែលពិធីការិនីស្រីរូបស្រស់អ្នកនាង កែវ សីហា រៀបមង្គលការយ៉ាងអធិកអធមមក មហាជនជាច្រើននៅតែចាប់អារម្មណ៍ខ្លាំងអំពីជីវិតរស់នៅក្រោយមង្គលការរបស់អ្នកនាងគ្រប់ៗគ្នា។

ក្នុងនោះផងដែរ មហាជនជាច្រើនប្រាកដជាចង់ដឹងដែរថា ក្រោយពេលរៀបមង្គលការរួចអ្នកនាង កែវ សីហា និងស្វាមី នឹងធ្វើដំណើរកំសាន្តក្រេបទឹកឃ្មុំទៅតំបន់ណាខ្លះ។

ជាក់ស្ដែងថ្មីៗនេះអ្នកនាង បានបង្ហោះរូបភាពក្នុងដំណើរកំសាន្តរបស់ខ្លួនយ៉ាងសប្បាយរីករាយជាមួយនិងស្វាមី នៅលើកោះដ៏ស្រស់ស្អាតមួយក្នុងក្រុងព្រះសីហនុ។

លើសពីនេះទៅទៀត អ្នកទាំងពីរបានបង្ហាញកាយវិការបែបផ្អែមល្ហែមជាមួយនិងគ្នា ធ្វើឲ្យអ្នកគាំទ្រឃើញហើយលាន់មានសរសើរ និងច្រណែននិងគូស្វាមីភរិយាថ្មីថ្មោងមួយគូនេះគ្រប់ៗគ្នា៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី