អូហូ! ភរិយា នី រតនា ថតរូបបង្ហាញសាច់ក្បាលពោះខណៈកំពុងពរពោះស្រស់ស្អាតខ្លាំងណាស់!(មានរូបភាព)

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ពេលនេះភរិយាតារាចម្រៀងប្រុសល្បីឈ្មោះលោក នី រតនា កំពុងតែពរពោះកូនដំបូងរបស់ខ្លួន ដែលនឹងត្រៀមសម្រាលនៅក្នុងពេលឆាប់ៗខាងមុខនេះហើយ។

ក្នុងនោះផងដែរ ថ្មីៗនេះភរិយារបស់លោកបានថតរូបជាលក្ខណៈគ្រួសារជុំគ្នាទុកជាអនុសាវរីយ៍ខណៈកំពុងតែពរពោះ ដោយបង្ហាញសាច់ក្បាលពោះដ៏ស្រស់ស្អាត និងសខ្ចី មើលទៅពិតជាទាក់ទាញខ្លាំងណាស់។

ក្រោយពេលឃើញបែបនេះ បណ្ដាអ្នកគាំទ្រជាច្រើនរបស់តារាប្រុសរូបនេះ បាននាំគ្នាសរសើរពីរូបសម្រស់ភរិយាលោក ទោះបីជាមានផ្ទៃពោះប្រែប្រួលរូបរាងយ៉ាងណាក៏នៅតែស្រស់ស្អាតខ្លាំងដូចមុនដដែល៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី