នរណាមិនលង់! Pope មិនត្រឹមតែសង្ហានោះទេ សូម្បីតែគំរូលោកក៏ស្អាតទាក់ទាញខ្លាំងដែរ!(មានរូបភាព)

ប្រិយមិត្តដែលគាំទ្រតារាតារាសម្ដែងថៃលោក Pope Thanawat ប្រាកដជាជ្រាបហើយថា លោកមិនត្រឹមតែមានទេពកោលស្យសិល្បៈសម្ដែងយ៉ាងបិុនប្រសព្វនោះទេ​ ហើយលោកក៏ជាវិចិត្រករមួយរូបដែលគូរគំនូរបានស្អាតគួរឲ្យចាប់អារម្មណ៍ខ្លាំងផងដែរ។

ជាក់ស្ដែងថ្មីៗនេះ Pope បានបង្ហោះរូបភាព២សន្លឹក បង្ហាញពីសកម្មភាពនិងការយកចិត្តទុកដាក់ក្នុងការគូរគំនូររបស់លោក ហើយពេលដែលចេញមកមើលទៅពិតជាស្រស់ស្អាតខ្លាំងណាស់ នរណាឃើញក៏ពោលពាក្យសរសើរទៅលោកដែរ។

គួរបញ្ជាក់ផងដែរថា ថ្វីត្បិតតែតារាប្រុសរូបនេះ មានរូបរាងសង្ហានិងមានទេពកោសល្យផ្នែកគំនូរដ៏អស្ចារ្យក៏ពិតមែន តែសព្វថ្ងៃនេះលោកមិនទាន់ជ្រើសរើសបាននារីណាម្នាក់ ជាគូជីវិតនោះទេ ស្របពេលដែលចូលឆ្នាំថ្មីនេះលោកបានវ័យ៤០ឆ្នាំហើយ៕ តោះ! ចង់ដឹងរូបគំនូររបស់លោកស្អាតខ្លាំងប៉ុនណា ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី