កាលពីថ្ងៃទី ៥ ខែ ធ្នូ កន្លងទៅនេះ តួឯកស្រី អ៊ូម៉ីនាង នាង Fan Bing Bing ត្រូវបានគេប្រទះឃើញនៅព្រលានយន្ដហោះ ប៉េកាំង ក្នុងគោលបំណងហោះហើរទៅសហរដ្ខអាមេរិកដើម្បីថតខ្សែភាពយន្ដថ្មីរបស់នាងដែលមានចំណងជើងថា ៣៥៥។
សភាពរបស់តួឯកស្រីចិនលំដាប់ A រូបនេះ ហាក់ដូចជាឡើងគីឡូជាងមុន អ្វីដែលកាន់តែគួរឲ្យភ្ងាក់ផ្អើលនោះគឺក្បាលពោះរបស់នាងហាក់ដូចជាធំខុសពីធម្មតាដែលធ្វើឲ្យមហាជនជាច្រើនសង្ស័យនាងប្រហែលជាកំពុងតែមានផ្ទៃពោះ។ក្រោយពីមានពាក្យចចាមអារ៉ាមថានាងមានផ្ទៃពោះ ផលិតកម្មដែលជាទ្រនំរបស់តារាស្រីរូបនេះក៏ចេញមុខបកស្រាយភ្លាមថា នាងគ្រាន់តែឡើងគីឡូប៉ុណ្ណោះ ដោយហេតុថាមានសម្ពាធពេកក៏ញ៉ាំច្រើនរហូតដល់ទៅជាបែបនេះ។
គួររំលឹកផងដែរថា ឆ្នាំនេះតួឯកស្រី អ៊ូម៉ីនាង នាង Fan Bing Bing មានរឿងអាស្រូវជាច្រើនទាក់ទងនឹងពន្ធជាមួយរដ្ឋាភិបាលដែលជាហេតុធ្វើឲ្យនាងបាត់មុខអស់មួយរយៈធំពីវិស័យសិល្បះ៕
ប្រភព៖ entertainment.toggle.sg
អត្ថបទដោយ៖ ស្រីពេជ្រ