អស់ពីរឿងមួយចូលរឿងមួយ! ត្រូវអ្នកគាំទ្រសង្ស័យថាកំពុងមានស្នេហាមិនបានប៉ុន្មាន ពេលនេះ Yang Mi ត្រូវគេសង្ស័យថាកំពុងមានផ្ទៃពោះទៀត

ដូចដែលប្រិយមិត្តបានដឹងរួចមកហើយថា កាលពីថ្មីៗ នេះ តារាស្រីរូបស្រស់ Yang Mi កំពុងត្រូវបានមហាជនសង្ស័យថា មានទំនាក់ទំនងស្នេហាជាមួយនឹងតារាសម្ដែងប្រុស Wei DaXun។

អ្វីដែលកាន់តែធ្វើឲ្យមហាជនកាន់តែមានការភ្ងាក់ផ្អើលនោះ គឺកាលពីថ្ងៃទី ១០ ខែ ធ្នូ កន្លងទៅនេះ មានគេប្រទះឃើញតារាស្រី ប្រុស មួយគូនេះបណ្ដើរគ្នាចូលសណ្ឋាគារ ដែលមានទីតាំងនៅក្បែរកន្លែងដែលតារាស្រីរូបស្រស់ YangMi កំពុងថតរឿង រហូតដល់ម៉ោង ៦ ភ្លឺទើបគេឃើញតារាប្រុស Wei DaXun ចេញមកវិញ ។

រឿងរ៉ាវដែលតារាស្រី ប្រុស មួយគូនេះ ស្នាក់នៅសណ្ឋាគារតែមួយមិនទាន់ស្ងប់ស្ងាត់ស្រួលបួលផង ក៏ស្រាប់តែពត៌មានថ្មីមួយទៀត បានទម្លាយថាតារាស្រីលំដាប់​A រូបនេះ ទៅពិនិត្យសុខភាព និងបង្ហាញថាកំពុងមានផ្ទៃពោះថែមទៀតផង។

យ៉ាងណាមិញ ក៏មិនទាន់មានការបញ្ជាក់ថា រូបភាពខាងលើ នេះជារូបភាពពិត ឬក៏ក្លែងក្លាយនោះទេ ខណៈពត៌មានកំពុងតែក្ដៅគគុក និងត្រូវគេចែកចាយជាបន្ដបន្ទាប់ តែតារាស្រីរូបស្រស់នេះ នៅតែមិន​ទាន់​ចេញ​មុខ​បកស្រាយ​ហើយហាក់ដូចជាមិនខ្វល់សោះ៕

អត្ថបទដោយ៖ ស្រីពេជ្រ