រស់នៅតាមស្ទាយ Aokbab Chutimon មិនចូលចិត្តនៅក្នុង Comfort Zone បើចង់ធ្វើអ្វីក៏ធ្វើទៅកុំឱ្យតែប៉ះពាល់អ្នកដទៃ

នៅក្នុងបទសម្ភាសជាមួយ Sanook.com កញ្ញា Aokbab បាននិយាយទាក់ទងនឹងការរស់នៅរបស់នាងផ្ទាល់ ។ តារាសម្តែងវ័យ២៣ឆ្នាំរូបនេះបាននិយាយថា នាងមិនចូលចិត្តនៅក្នុង Comfort Zone ទេព្រោះកាលណាយើងនៅតែគិតពីភាពស្រណុកសុខស្រួលពេក យើងនឹងគ្មានថ្ងៃស្គាល់ពិភពលោកដ៏ធំនេះទេ ។

នាងបានបន្ថែមទៀតថាមនុស្សយើងមានជីវិតតែមួយទេ បើចង់ធ្វើអ្វីយើងគួរតែធ្វើទៅកុំឱ្យតែប៉ះពាល់ដល់អ្នកដទៃ ព្រោះជីវិតយើងខ្លីណាស់ !

ហើយយើងក៏មើលមិនឃើញថាខ្លួនឯងអាចស្លាប់នៅពេលណាដែរ បើមកស្តាយក្រោយនៅពេលឱកាសកន្លងហួសទៅបាត់នោះ យើងក៏មិនបានផលអ្វីមកវិញ។ ដូចនេះអ្នកគួរសាក់ល្បងធ្វើតាមចិត្តខ្លួនឯងម្តងទៅ ទោះមានភាពភ័យខ្លាចខ្លះក៏ដោយ ហើយបើថ្ងៃណាគិតថាទ្រាំមិនបាន ទៅមុខមិនរួចចាំឈប់ក៏មិនយឺតពេលដែរ ៕

អត្ថបទដោយ ៖ Sunstar