មិនច្រណែនមិនបាន! Gubgib គ្រាន់តែពពោះកូនទី ២ ត្រូវស្វាមីតាមមើលថែគ្រប់ពេល!(មានរូបភាព)

ជាការពិតណាស់ ក្រោយពេលដែលទទួលដំណឹងថា តារាថៃស្រី Gubgib ពរពោះកូនទី២ក្នុងផ្ទៃមក អ្នកគាំទ្រជាច្រើនបាននាំគ្នាសម្ដែងអារម្មណ៍រំភើប និងអបអរសាទរចំពោះតារាស្រីរូបនេះគ្រប់ៗគ្នា។

ក្នុងនោះផងដែរ អ្វីដែលកាន់តែធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍និងច្រណែននោះគឺ គ្រាន់ដែលតារាស្រីរូបនេះ ពរពោះកូនទី២នេះ គេសង្កេតឃើញគ្រប់ពេលវេលា ស្វាមីនាងតែងតែនៅតាមមើលថែជាប់ជានិច្ច មិនដែលអវត្តមានម្ដងណាឡើយ។

គួរបញ្ជាក់ផងដែរថា បើគិតមកទល់និងពេលនេះ Gubgib ពរពោះកូនទី២ក្នុងផ្ទៃរយៈពេល៤ខែហើយ ហើយប្រិយមិត្តគ្រប់គ្នាក៏កំពុងតែទន្ទឹងរង់ចាំមើលកូនមាត់កូនទី២របស់នាងគ្រប់ៗគ្នាដែរ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី