បើគិតមកទល់និងពេលនេះ តារាចម្រៀងស្រីល្បីឈ្មោះអ្នកនាង ឱក សុគន្ធកញ្ញា សម្រាលកូនដំបូងរបស់ខ្លួន បានរយៈពេល១ខែហើយ។
ក្នុងនោះផងដែរ អ្នកនាងនិងក្រុមគ្រួសារក៏មិនភ្លេចរៀបចំធ្វើកម្មវិធីចេញខែឲ្យកូនដំបូងរបស់ខ្លួនដែរ ដោយក្នុងនោះគេបានឃើញអ្នកនាងរៀបចំកម្មវិធី ដោយតុបតែងលំអយ៉ាងស្រស់ស្អាត និងញាំអាហារជុំបងប្អូនសាច់ញាតិក្រុមគ្រួសារយ៉ាងសប្បាយរីករាយ។
ក្រោយពេលឃើញបែបនេះ មហាជននិងអ្នកគាំទ្រជាច្រើនបាននាំគ្នាបង្ហាញអារម្មណ៍រំភើប ព្រោះឃើញតារាស្រីរូបនេះ កាន់តែមានសុភមង្គល និងភាពកក់ក្ដៅក្រោយពេលសម្រាលកូនដំបូងរបស់ខ្លួន៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី