មិនស្ទាក់ស្ទើរ! ប្អូនស្រី ​Boy​ ​Pakorn ចង់ឲ្យបងប្រុសស្រឡាញ់គ្នាជាមួយតារាស្រីរូបនេះ ក្រោមហេតុផលមួយ!

ជាការពិតណាស់ ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា​ ប្អូនស្រីរបស់តារាសម្ដែងថៃប្រុសល្បីឈ្មោះលោក Boy​ ​Pakorn តែងតែហួងហែង បារម្ភ និងស្រលាញ់បងប្រុសដូចជាម្ដាយបង្កើតអញ្ចឹង សូម្បីតែរឿងស្នេហាក៏ត្រូវឆ្លងកាត់ការពេញចិត្តពីប្អូនស្រីម្នាក់នេះដែរ។

ដោយឡែកស្រាប់តែកាលពីពេលថ្មីៗនេះ ប្អូនស្រីបានធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើល នៅពេលដែលអ្នកសារព័ត៌មានបានសួរទៅប្អូនថា «តើប្អូនយល់យ៉ាងម៉េចដែរ ប្រសិនបើបងប្រុស(Boy​ ​Pakorn) មានទំនាក់ទំនងស្នេហាជាមួយនិងតារាសម្ដែងស្រីរូបនេះកញ្ញា Chippy» ក្នុងនោះប្អូនស្រីបានឆ្លើយទាំងមិនស្ទាក់ស្ទើរថា យល់ព្រម។

ក្នុងនោះផងដែរ ចំពោះហេតុផល ដែលធ្វើឲ្យប្អូនស្រីយល់ព្រម ប្អូនស្រីបាននិយាយថា «បងស្រី​ ​Chippy​ ​ស្រស់​ស្អាត​ ​និង​ គួរ​ឲ្យ​ស្រឡាញ់​ខ្លាំង​ណាស់​ គាត់ល្អជាមួយនឹងខ្ញុំ ​ហើយ​ខ្ញុំ​ក៏​ចូ​ល​ចិត្ត​គាត់ខ្លាំងណាស់​ដែរ​»៕ ចុះប្រិយមិត្តវិញយល់យ៉ាងណាដែរ?

អត្ថបទដោយ៖ស៊ីវលី