អបអរសាទរ! នីឡា និងអនាគតស្វាមីប្រកាសថ្ងៃរៀបការរបស់ខ្លួនហើយ!

ក្រោយប្រកាសពីទំនាក់ទំនងស្នេហាជាសាធារណៈមក គេសង្កេតឃើញតារាកំប្លែងវ័យក្មេងកញ្ញា នីឡា និងគូស្នេហ៍តែងតែបង្ហាញភាពផ្អែមល្ហែមជាមួយនិងគ្នា ធ្វើឲ្យអ្នកគាំទ្រជាច្រើនច្រណែនខ្លាំងណាស់។

ក្នុងនោះផងដែរ ស្រាប់តែកាលពីពេលថ្មីៗនេះ គូស្នេហ៍ នីឡា បានបង្ហាញរូបភាព និងប្រកាសពេលវេលាចូលរោងការរបស់ខ្លួន ដែលនឹងប្រព្រឹត្តទៅនៅខែមេសា ឆ្នាំ២០២០ ឆ្នាំក្រោយនេះ។

ក្រោយពេលលឺដំណឹងនេះ បណ្ដាអ្នកគាំទ្រជាច្រើនបាននាំគ្នាបង្ហាញអារម្មណ៍រំភើប និងអបសាទរ ដែលទីបំផុតតារាកំប្លែងវ័យក្មេងរូបនេះ បានរកថ្ងៃពិសេសសម្រាប់ជីវិតរបស់ខ្លួនឯងឃើញហើយ៕

អត្ថបទដោយ៖ស៊ីវលី