តោះទៅស្ដាប់អារម្មណ៍ពិតរបស់ Nadech និង Yaya នៅក្នុងកម្មវិធីយប់មិញជាមួយគ្នា!

កាលពីម្សិលមិញនេះ តារាសម្ដែងថៃប្រុសល្បីឈ្មោះលោក Nadech និងកញ្ញា Yaya បានរៀបចំខ្លួនយ៉ាងស្រស់ស្អាត ចូលរួមក្នុងកម្មវិធី​មួយ​ក្នុង​ផ្សារ​ទំនើប​ ​Central​ ​World​ ធ្វើឲ្យអ្នកគាំទ្រឃើញហើយ​ចាប់អារម្មណ៍ខ្លាំងណាស់។

ក្នុងនោះផងដែរ នៅក្នុងកម្មវិធីនេះ អ្នកទាំងពីរក៏ឆ្លៀតពេលផ្ដល់បទសម្ភាសន៍ជាមួយនិងអ្នកកាសែត ទាក់ទងនិងដំណើរកំសាន្តនៅប្រទេសអង់គ្លេសកាលពីពេលថ្មីៗនេះរបស់អ្នកទាំងពីរ។

ក្នុងនោះ Yaya បាននិយាយថា «តាមពិត​ទៅ​កាលនោះ ​នាង​ទៅ​ធ្វើការ​តែម្នាក់ឯង​ទេ​ ​ប៉ុន្ដែ​ដោយសារ​ ​Nadech​ ​មាន​ពេលទំនេរ​ទើប​លួច​ទៅតាម​មើលថែ​នាង​កុំឱ្យ​នៅ​ម្នាក់ឯង​ ​និង​ ​ឆ្លៀត​ពេល​ដើរលេង​ជាមួយ​គ្នា​តែម្ដង​ទៅ» ហើយ Nadech ក៏ពោលពាក្យចេញពីចិត្តរបស់ខ្លួនដែរថា «Yaya​ ​ជា​មនុស្ស​ស្រី​ម្នាក់​ដែល​ពិបាក​រក​ ​ហើយ​លោក​ពិតជា​មានសំណាង​ខ្លាំង​ណាស់​ពេល​ដែល​បាន​នៅ​ក្បែរ​នាង​»។

ក្រោយពេលដែលអ្នកគាំទ្របានលឺពាក្យទាំងនេះរបស់អ្នកទាំងពីរ ធ្វើឲ្យគ្រប់គ្នាបង្ហាញអារម្មណ៍រំភើប និងលួចច្រណែនដែលឃើញអ្នកទាំងពីរស្រលាញ់គ្នាខ្លាំងយ៉ាងនេះ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី